Our Team - បែល សក្តិភក្តី

បែល សក្តិភក្តី

មេធាវី


  • អ៊ីមែល: sakpheakdey.bell@sithisak-lawoffice.com


លោក បែល សក្តិភក្តី ជាមេធាវី​នៃ​ការិយាល័យមេធាវីសិទ្ធិស័ក្តិ ​​។ លោក​ក៏ជា​សាស្រ្តាចារ្យ​ច្បាប់​នៅ​​សាកល​វិទ្យាល័យ​នានា ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បទពិសោធន៍វិជ្ជាជីវៈ

មុនចូលបម្រើការងារនៅសិទ្ធិស័ក្តិ លោក បែល សក្តិភក្តី ធ្លាប់​បម្រើ​ការងារ​នៅ​តាម​អង្គភាព​​​​ឯកជន និងស្ថាប័នរដ្ឋមួយចំនួន ជាអាទិ៍ ក្រសួងយុត្តិធម៌ ការិយាល័យ​មេធាវី​ SAINT-AVIT & BUSSILLET អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា/ជំនួយ​អង្គការ​សហ​ប្រជាជាតិ​លើ​ការ​កាត់ក្តី​ខ្មែរ​​​ក្រហម សាលា​ឧទ្ធរណ៍​​​​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​មេធាវីយុត្តិធម៌ និង​សហការី​​ ។ ក្រៅពីនេះ លោក​ធ្លាប់​បាន​​ចូល​រួមផ្តល់ប្រឹក្សា​ជាមួយ​​ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល​​ និងអង្គ​ការក្រៅ​រដ្ឋាភិបាល​​​នានា ​ក្នុង​គម្រោង​កំណែ​​ទម្រង់​ច្បាប់ និងតាក់តែង​លិខិត​បទដ្ឋានគតិយុត្ត។ ក្រៅពីភាសាខ្មែរ លោកនិយាយ​ភាសា​បារាំង និង​អង់គ្លេស​បាន​ល្អ ។

កម្រិតវប្បធម៌

  • សញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ មជ្ឈមណ្ឌលសិក្សាទំនាក់ទំនងអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (ឆ្នាំ២០១៤)
  • បរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញ ក្នុងក្របខណ្ឌនៃកម្មវិធីផ្លាស់ប្តូរនិសិ្សតរវាង សាកលវិទ្យាល័យម៉ុងរេអាល់ប្រទេសកាណាដា និងសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០០៧)
  • បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ នីតិជំនួញ សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០០៦)
  • បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែររលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០០៥)
  • បរិញ្ញាបត្រនីតិសាស្ត្រ​ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា(ឆ្នាំ២០០៥)