Our Team - នឿម សុក្រវិច្ឆ័យ

នឿម សុក្រវិច្ឆ័យ

ទីប្រឹក្សាច្បាប់


  • អ៊ីមែល: sokvichhai.noeum@sithisak-lawoffice.com


លោក នឿម សុក្រវិច្ឆ័យ គឺជាទីប្រឹក្សាច្បាប់នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។

បទពិសោធន៍វិជ្ជាជីវៈ

មុនចូលបម្រើការងារក្នុងការិយាល័យមេធាវីសិទ្ធិស័ក្តិក្នុងឆ្នាំ២០១៨ លោក នឿម សុក្រវិច្ឆ័យ បានបម្រើការងារជាទីប្រឹក្សាច្បាប់ និងជាជំនួយការបច្ចេកទេសក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបទពិសោធន៍របស់លោក លោកបានស្គាល់ច្បាស់ពីច្បាប់ការងារ និងបទប្បញ្ញត្តិការងារ។ លោក នឿម សុក្រវិច្ឆ័យ ក៏បានធ្វើការជាអ្នកប្រឹក្សាផ្នែកច្បាប់នៅក្រុមហ៊ុនស្វែងរកការងារមួយដែលលោកបានផ្តល់ប្រឹក្សាដល់អតិថិជនលើបញ្ហាទាក់ទងនឹងការងារ។
ក្រៅពីផ្តល់យោបល់លើបញ្ហាការងារ លោកជួយដល់អតិថិជនក្នុងប្រតិបត្តិការទិញលក់រួមគ្នា ក្នុងការរៀបចំ និងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងផ្សេងៗរួមមាន កិច្ចព្រមព្រៀងខ្ចីប្រាក់​  ជួល បណ្តាក់ទុនរួមគ្នា ផ្ទេរអចលនទ្រព្យ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត។ លោក នឿម សុក្រវិច្ឆ័យ បានចូលរួមយ៉ាងសកម្មផងក្នុងការស៊ើបអង្កេត និង ត្រួតពិនិត្យភាពត្រឹមត្រូវនៃច្បាប់លើកិច្ចការក្រុមហ៊ុនសាជីវកម្ម ធនាគារ ហិរញ្ញវត្ថុ និងក្នុងរឿងក្តីផ្សេងៗ។ ក្រៅពីភាសាខ្មែរ លោកនិយាយភាសាអង់គ្លេស។

កម្រិតវប្បធម៌

• អនុបណ្ឌិតរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យសាធារណរដ្ឋកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង (២០១៤)
• បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)