Our Team - តាន់ ម៉េងស្រូយ

តាន់ ម៉េងស្រូយ

សហការី


  • អ៊ីមែល: t_mengsroy@yahoo.com


លោក តាន់​ ម៉េងស្រូយ ជាសហការី​នៃ​ការិយាល័យ​មេធាវីសិទ្ធិស័ក្តិ ។ លោកត្រូវ​បាន​​ចុះឈ្មោះជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០០៣ ។ មុនចូលរួមជាសហការីនៃការិយាល័យមេធាវីសិទ្ធិស័ក្តិ នៅ​ខែ​តុលា ឆ្នាំ២០១០ លោក​​ធ្លាប់​​ជាសហការី​នៅការិយាល័យមេធាវីធំមួយនៅរាជធានីភ្នំពេញ ។

បទពិសោធន៍វិជ្ជាជីវៈ

លោក តាន់ ម៉េងស្រូយ​ ជាមេធាវី​ការពារក្តី ដែលមានបទពិសោធន៍ជាង ១០ឆ្នាំ​ ។ គាត់​​​​​​​​​​មាន​បទពិសោធន៍ជំនាញការពារក្នុង​​​​​រឿងក្តីរដ្ឋប្បវេណី ពាណិជ្ជកម្ម និងព្រហ្មទណ្ឌ ទាំង​ក្នុង​តុលាការ និង​ក្រៅ​តុលាការ ។ លោកជាមេធាវី​តំណាង​បុគ្គល​ឯកជន​​សំខាន់ៗ និង​ក្រុមហ៊ុន​​​ខ្នាត​តូច និងមធ្យម ជាច្រើន ពាក់ព័ន្ធ​នឹង​គ្រប់ទិដ្ឋភាពនៃដំណើរការដោះស្រាយវិវាទ ជា​អាទិ៍ ​ការផ្តល់ប្រឹក្សាយោបល់ ការផ្សះផ្សា ការចរចា និង​មជ្ឈត្តកម្ម រួមទាំងរៀបចំ​កិច្ច​​ព្រ​មព្រៀង​ផ្សះផ្សា ​និងធ្វើ​បណ្តឹង​​​​​ទៅ​​​តុលាការ​ក្នុង​ករណី​​ចាំបាច់ ។ ក្នុងប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះ ​លោកចាប់ផ្តើមតំណាង​អតិថិជនជាក្រុមហ៊ុនធំៗ​ក្នុង​​រឿងក្តីពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ ។​ ក្រៅ​ពី​​​ភាសាខ្មែរ លោកនិយាយភាសាបារាំង និងអង់គ្លេស​បាន​មធ្យម ។

កម្រិតវប្បធម៌

  • វិញ្ញាបនបត្រសម្បទាវិជ្ជាជីវៈមេធាវី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ឆ្នាំ២០០៣)
  • បរិញ្ញាបត្រនីតិសាស្រ្ត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ឆ្នាំ២០០០)