Our Team - DORIS Han (Han Li)

DORIS Han (Han Li)

ទីប្រឹក្សាច្បាប់


  • អ៊ីមែល: doris.han@sithisak-lawoffice.com


កញ្ញា Han Li គឺជាទីប្រឹក្សាច្បាប់នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ។

បទពិសោធន៍វិជ្ជាជីវៈ

កញ្ញា Han មានបទពិសោធន៍ក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនទាក់ទងនឹងការចុះបញ្ជីក្រុមហ៊ុន ការធ្វើសេចក្តីព្រាង និងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន កិច្ចព្រមព្រៀងជួល កិច្ចព្រមព្រៀងប្រាក់កម្ចី កិច្ចព្រមព្រៀងទិញលក់ និងកិច្ចព្រមព្រៀងតម្កល់ប្រាក់ជាដើម។ លើសពីនេះកញ្ញាផ្តល់សេវាក្នុងការជួយត្រួតពិនិត្យភាពត្រឹមត្រូវនៃច្បាប់ និងការចរចារទាក់ទងនឹងផ្នែកពាណិជ្ជកម្ម ។ មុនបម្រើការងារនៅការិយាល័យមេធាវី កញ្ញា Han Li បានបម្រើការងារនៅការិយាល័យមេធាវី ខេ ស៊ី ភី ខេមបូឌា ដែលជាក្រុមហ៊ុនច្បាប់ពាណិជ្ជកម្មក្នុងតំបន់នៃប្រទេសសិង្ហបុរី ជាមួយបណ្តាញការិយាល័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដែលប្រើប្រាស់ភាសាចិន ។ ដោយសារតែការយល់ដឹងអំពីវប្បធម៌ចិន និងវិធីនៃការធ្វើជំនួញរបស់ជនជាតិចិន កញ្ញាបានទទួលការជឿទុកចិត្តពីវិនិយោគិនចិនជាច្រើន។ កញ្ញាក៏មានជំនាញក្នុងក្របខ័ណ្ឌវិនិយោគ និងទំនិញក្នុងការផ្តល់យោបល់ពី Macroscopic perspective សម្រាប់អតិថិជនដែលត្រូវការការប្រឹក្សាអំពីយុទ្ធសាស្ត្រទាក់ទងនិងវិស័យពាណិជ្ជកម្មនិងការវិនិយោគ ។ តាមរយៈបទពិសោធន៍ការងារជាច្រើនរបស់កញ្ញានៅក្នុងបណ្តាប្រទេសដទៃទៀតដូចជាចិន កម្ពុជា និងមីយ៉ាន់ម៉ា កញ្ញាទទួលសេវាប្រឹក្សាយោបល់ និង ធ្វើការចែករំលែកទាក់ទងនឹងវិស័យវិនិយោគនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ក្រៅពីភាសាចិនកុកងឺ កញ្ញាអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ។

កម្រិតវប្បធម៌

• ចូលជាសមាជិកសមាគមតំបន់ស្វយ័ត Ningxia Hui សាធារណរដ្ឋប្រជាមានិតចិនឆ្នាំ ២០១២
• អនុបណ្ឌិតច្បាប់ នីតិអន្តរជាតិ នៃសាកលវិទ្យាល័យពាណិជ្ជកម្ម
• បរិញ្ញាបត្រច្បាប់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងច្បាប់នៃប្រទេសចិន