Our Team - ស៊ិន សុខពន្លឺ

ស៊ិន សុខពន្លឺ

សហការី


  • Email: ousaphea.suos@sithisak-lawoffice.com


កញ្ញា ស៊ិន សុខពន្លឺ ជាទីប្រឹក្សា​ច្បាប់​នៃ​ការិយាល័យមេធាវីសិទ្ធិស័ក្តិ ។ កញ្ញាបានចូលជាសមាជិកគណៈមេធាវីនៅខេត្ត QUÉBEC ប្រទេសកាណាដា នៅឆ្នាំ២០១៥ ។

បទពិសោធន៍វិជ្ជាជីវៈ

មុនចូលបម្រើការងារនៅសិទ្ធិស័ក្តិ កញ្ញា ស៊ិន សុខពន្លឺ ធ្លាប់​បម្រើ​ការងារ​នៅ​ការិយាល័យមេធាវី Guzun and Associates ប្រទេសកាណាដា ។ កញ្ញាមាន​បទពិសោធន៍ជំនាញការពារក្នុង​​​​​រឿងក្តីរដ្ឋប្បវេណី ពាណិជ្ជកម្ម និងព្រហ្មទណ្ឌ ព្រមទាំងរឿងក្តីរដ្ឋបាល ។ កញ្ញាក៏ធ្លាប់បម្រើការជាអ្នកបកប្រែក្នុងតុលាការនៅក្រសួងយុត្តិធម៌   ប្រទេសកាណាដាផងដែរ ។​ នៅពេលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កញ្ញាធ្លាប់បានបំពេញមុខងារជាជំនួយការច្បាប់នៅការិយាល័យមេធាវី​ Grondin Savarese Legal Inc របស់លោកមេធាវី Paul-Matthieu Grondin ដែលជាប្រធានគណៈមេធាវីវ័យក្មេងទីក្រុងម៉ុងរ៉េអាល់ ។ ក្រៅពីភាសាខ្មែរ កញ្ញានិយាយ​ភាសា​បារាំង និង​អង់គ្លេស​បាន​ល្អ ។

កម្រិតវប្បធម៌

  • សាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ខេត្ត QUÉBEC ប្រទេសកាណាដា (ឆ្នាំ២០១៣)
  • បរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញ សាកលវិទ្យាល័យម៉ុងរេអាល់ប្រទេសកាណាដា (ឆ្នាំ២០០៩)
  • បរិញ្ញបត្រជាន់ខ្ពស់នីតិជំនួញ សាកលវិទ្យាល័យ​ហ្សង់​​​​​​មូឡាំងលីយ៉ុង៣ ប្រទេសបារាំង (ឆ្នាំ២០០៦)
  • បរិញ្ញាបត្រនីតិឯកជនសាកល​វិទ្យាល័យ​​លុយមីញែរលីយ៉ុង២ ប្រទេសបារាំង និង សាកល​វិទ្យាល័យ​​​​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​​​​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​ ​(ឆ្នាំ២០០៤​)