Our Team - សុខ ដាវី

សុខ ដាវី

ទីប្រឹក្សាច្បាប់


  • អ៊ីមែល: davy.sok@sithisak-lawoffice.com


លោកស្រី សុខ ដាវី ជាទីប្រឹក្សាច្បាប់ នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។

បទពិសោធន៍វិជ្ជាជីវៈ

មុនចូលបម្រើការងារក្នុងការិយាល័យមេធាវីសិទ្ធិស័ក្តិ លោកស្រីធ្លាប់បានបម្រើការជាកម្មសិក្សាការីនៅក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលតាមរយៈការងារនេះ លោកស្រីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ក្នុងទំនាក់ទំនងផ្លូវច្បាប់រវាងនិយោជិត និងនិយោជក។ លោកស្រីបម្រើការងារជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងច្បាប់ការងារ ដូចជាសេចក្តីជូនដំណឹងបើក ឬបិទសហគ្រាស និងការស្នើសុំសៀវភៅការងារ។ លើសពីនេះការងាររបស់លោកស្រីទាក់ទងនឹងការដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្ម ការចុះបញ្ជីផលិតផល ព្រមទំាងធ្វើសេចក្តីព្រាង និងពិនិត្យលើកិច្ចសន្យា ជាដើម។ ក្រៅពីភាសាខ្មែរ លោកស្រីនិយាយភាសាបារាំង និងអង់គ្លេសបានល្អ ។

កម្រិតវប្បធម៌

• សាកលវិទ្យាល័យប៉ារីស២ ប៉ង់តេអុង-អាសាស និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា )បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញអន្តរជាតិ) (ឆ្នាំ ២០១៧)
• សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-បារាំង (ឆ្នាំ២០១៤)