Our Team - សុន សុខកេង

សុន សុខកេង

នាយកគ្រប់គ្រង


  • Email:  sokeng.son@sithisak-lawoffice.com


លោក សុន​ សុខកេង ជាសហការី និងជានាយកគ្រប់គ្រងនៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។ លោកត្រូវបានចុះឈ្មោះជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៥ ។

បទពិសោធន៍វិជ្ជាជីវៈ

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចដោយជោគជ័យ លោក សុន សុខកេង បានបន្តការសិក្សានៅវិទ្យាស្ថានសិក្សាការងារ នៃទីក្រុងលីយ៉ុង (Institute of Labor Studies of Lyon) របស់សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង ។
លោកត្រូវបានបណ្តុះបណ្តាលជាអ្នកជំនាញច្បាប់ការងារ ដោយសាស្រ្តាចារ្យ និងមេធាវីដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើនរូប នៅប្រទេសបារាំង និងមកពីសហភាពអឺរ៉ុប ។ មុនពេលចូលបម្រើការងារក្នុងការិយាល័យមេធាវីសិទ្ធិស័ក្តិនៅឆ្នាំ២០១៣ លោកធ្លាប់បម្រើការងារជាអ្នកហាត់ការផ្នែកច្បាប់ នៅក្រុមហ៊ុន Global Transitions ស្ថិតក្នុងទីក្រុងប៉ារីស ។ លោកក៏ធ្លាប់បានបំពេញការងារជាមួយមេធាវីពូកែៗមកពីប្រទេសសិង្ហបុរី នៅពេលបំពេញកម្មសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ ។
លោកដឹកនាំអ្នកប្រឹក្សាផ្នែកច្បាប់ ដើម្បីផ្តល់ប្រឹក្សា និងជួយ ដល់ផ្សារទំនើបលក់បោះដុំដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា លើការចុះបញ្ជីផលិតផល និងអនុលោមភាពសាជីវកម្មរបស់ក្រុមហ៊ុន រៀបចំកិច្ចព្រមព្រៀងផ្សេងៗ និងផ្តល់ប្រឹក្សាអោយធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានទឹកប្រាក់ប្រហែល ១០០ លានដុល្លារអាមេរិក រៀបចំកិច្ចព្រមព្រៀងផ្សេងៗ ការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ និងការប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ក្រុមហ៊ុនបណ្តាក់ទុនកម្ពុជានិងចិនក្នុងគម្រោងអចលនទ្រព្យនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុដែលមានទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិក។ ក្រៅពីភាសាខ្មែរ លោកនិយាយភាសាបារាំង និងអង់គ្លេសបានល្អ ។

កម្រិតវប្បធម៌

• បរិញ្ញាបត្រជាន់ខ្ពស់នីតិការងារ វិទ្យាស្ថានសិក្សាការងារនៃសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០១២)
• បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)