Our Team - ទី មុនីតា

ទី មុនីតា

ទីប្រឹក្សាច្បាប់


  • អ៊ីមែល: monyta.ty@sithisak-lawoffice.com


កញ្ញា​​ ទី មុនីតា គឺជាទីប្រឹក្សាច្បាប់ និង ជាប្រធានផ្នែកច្បាប់ក្រុមហ៊ុននិងពាណិជ្ជកម្ម នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។

បទពិសោធន៍វិជ្ជាជីវៈ

មុនចូលបម្រើការងារក្នុងការិយល័យមេធាវីសិទ្ធិស័ក្តិ កញ្ញាធ្លាប់បានបម្រើការជាកម្មសិក្សាការីនៅមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ ស្របពេលជាមួយគ្នានោះដែរ កញ្ញាក៏ធ្លាប់បានបម្រើការងារជាកម្មសិក្សាការីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលកញ្ញាអាចបង្កើនចំណេះដឹងផ្នែកនីតិវិធីរដ្ឋប្បវេណី និងនីតិវិធីព្រហ្មទណ្ឌបានកាន់តែច្បាស់ ។ កញ្ញាមានជំនាញពិសេសផ្នែកច្បាប់ក្រុមហ៊ុនច្បាប់ពាណិជ្ជកម្ម ច្បាប់កម្មសិទ្ធិបញ្ញា កិច្ចសន្យាពាណិជ្ជកម្ម និង ច្បាប់វិនិយោគ ។  កញ្ញាមានជំនាញក្នុងកិច្ចការបង្កើតក្រុមហ៊ុន ការចុះបញ្ជីពាណិជ្ជម៉ាក និងសិទ្ធិផ្តាច់មុខ ព្រមទាំងកិច្ចការទាក់ទងនឹងកិច្ចសន្យាពាណិជ្ជកម្ម  ផ្សេងៗ ។ ក្រៅពីភាសាខ្មែរ កញ្ញាអាចនិយាយភាសាបារាំង និងអង់គ្លេសបានល្អ ។

កម្រិតវប្បធម៌

  • បរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញអន្តរជាតិ សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១៥)
  • បរិញ្ញាបត្រនីតិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ថ្នាក់ភាសាបារាំង) (ឆ្នាំ២០១៣)