Our Team - ឆាក់ លឹមឈាង

បណ្ឌិត ឆាក់ លឹមឈាង

Head of Real Estate and Construction Practice Group


  • អ៊ីមែល: limchheang.chhak@sithisak-lawoffice.com


លោក ឆាក់ លឹមឈាង គឺជាទីប្រឹក្សាច្បាប់នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។

បទពិសោធន៍វិជ្ជាជីវៈ

មុនពេលចូលបម្រើការងារនៅការិយាល័យមេធាវីសិទ្ធិស័ក្តិ លោក លឹមឈាង បានធ្វើការជាអ្នកប្រឹក្សាឯករាជ្យផ្នែកច្បាប់ពាណិជ្ជកម្មសម្រាប់សហគមន៍កម្ពុជានៅទីក្រុងនីសនៃប្រទេសបារាំង ខណៈពេលដែលលោកកំពុងស្ថិតក្នុងថ្នាក់បណ្ឌិតផ្នែកច្បាប់។ មុនពេលចាកចេញទៅប្រទេសបារាំងដើម្បីបន្តការសិក្សាអនុបណ្ឌិតច្បាប់អន្ដរជាតិ និងច្បាប់សហភាពអឺរ៉ុបនៅវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍ (Institute of Law of Peace and Development) ដែលជាវិទ្យាស្ថានល្បីឈ្មោះមួយនៅទីក្រុងនីសនៃប្រទេសបារាំង គាត់បានបម្រើការជាមន្រ្តីច្បាប់សម្រាប់មេធាវីគ្មានព្រំដែនបារាំងនៅកម្ពុជា (Avocats Sans Frontières France au Cambodge) ដែលជាកន្លែងដែលគាត់ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងជាច្រើន។ គាត់ក៏បានធ្វើការនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ វ ត ក) ។ ក្រៅពីភាសាខ្មែរ គាត់និយាយភាសាអង់គ្លេស និងបារាំងបានយ៉ាងល្អ ។

កម្រិតវប្បធម៌

• សាកលវិទ្យាល័យ កូត អាហ្សឺ នៃប្រទេសបារំាង (បេក្ខជនបណ្ឌិតផ្នែកច្បាប់) (ឆ្នាំ ២០១២ ដល់បច្ចុប្បន្ន)
• សាលាច្បាប់ ថូម៉ាស ជេហ្វីហ្ស៊ុន នៃប្រទេសបំារំាង (វគ្គខ្លីស្តីពីសិទ្ធិអលនទ្រព្យអន្តរជាតិ និងច្បាប់ស្តីពីអំពើអនីត្យានុកូល) (២០១៧)
• វិទ្យាស្ថានសាកលវិទ្យាល័យអ៊ឺរ៉ុប (អ្នកស្រាវជ្រាវ វគ្គបណ្តុះបណ្តាលប្រតិបត្តិស្តីពីច្បាប់ដើមនៃពាណិជ្ជកម្មអន្តរជាតិ) (ឆ្នាំ ២០១៥)
• សាកលវិទ្យាល័យនីស – សុហ្វីយ៉ា អែនទីប៉ូលីស (អនុបណ្ឌិត ឆ្នាំទី២ ផ្នែក ច្បាប់អន្តរជាតិ និងច្បាប់សហភាពអឺរ៉ុប) (២០១២)
• សាកលវិទ្យាល័យប៉ារីស២ ប៉ង់តេអុង-អាសាស និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញអន្តរជាតិ និងច្បាប់ប្រៀបធៀបអន្តរជាតិ) (ឆ្នាំ ២០១១)
• បរិញ្ញាបត្រនីតិឯកជន សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០១០)